1. ទំព័រដើម
  2. អំពីយើង

អំពី KPCambodianmathematics

គេហទំព័ររៀនគណិតវិទ្យាជាភាសាខ្មែរ រៀបរៀងដោយលោកគ្រូ ខែម ពុទ្ធី សម្រាប់សិស្សមធ្យមសិក្សា និងលោកគ្រូ អ្នកគ្រូ ។

រូបថតលោកគ្រូ ខែម ពុទ្ធី

អ្នករៀបរៀង

ខែម ពុទ្ធី Khem Puthy

គ្រូបង្រៀនគណិតវិទ្យា មធ្យមសិក្សាទុតិយភូមិ · អនុបណ្ឌិតស្ថិតិ (M.Stat.)

លោកគ្រូ ខែម ពុទ្ធី កើតនៅខេត្តកំពត ។ លោកបានបញ្ចប់បរិញ្ញាបត្រវិទ្យាសាស្ត្រ ឯកទេសគណិតវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមកម្មវិធីអាហារូបករណ៍ ឆ្នាំ ២០០៩ និងសញ្ញាបត្រគ្រូបង្រៀនកម្រិតឧត្តម ឯកទេសគណិតវិទ្យា–បច្ចេកវិទ្យា ICT នៅវិទ្យាស្ថានជាតិអប់រំ ឆ្នាំ ២០១០ ។

ចាប់ពីឆ្នាំ ២០១០ លោកបង្រៀនគណិតវិទ្យាថ្នាក់ទី ១០ ដល់ទី ១២ នៅវិទ្យាល័យកន្សោមអក ខេត្តកំពត ជាអនុប្រធានក្រុមបច្ចេកទេសគណិតវិទ្យា និងចូលរួមកែវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរៀងរាល់ឆ្នាំ ។ ឆ្នាំ ២០១៥ លោកត្រូវបានតែងតាំងជាសមាជិកគណៈកម្មការប្រតិបត្តិ សហគមន៍អ្នកគណិតវិទ្យាកម្ពុជា សាខាខេត្តកំពត ។

ឆ្នាំ ២០២៤ លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតស្ថិតិ (Magister Statistika) នៅ Institut Teknologi Sepuluh Nopember (ITS) ទីក្រុងសុរ៉ាបាយ៉ា ប្រទេសឥណ្ឌូនេស៊ី ដោយទទួលបាន GPA 3.54 ។ សារណារបស់លោកវិភាគទំនាក់ទំនងរវាងទីផ្សារភាគហ៊ុនបណ្ដាប្រទេសអាស៊ាន ដោយប្រើវិធី Cointegration ។ ក្នុងរយៈពេលសិក្សា លោកបានបញ្ចប់វគ្គ Python, R, MATLAB, Excel, វិទ្យាសាស្ត្រទិន្នន័យ និង Machine Learning ព្រមទាំងបានចូលរួម ASEAN Youth Forum 2023 និងសិក្ខាសាលាអន្តរជាតិជាច្រើន ។

  • ឯកទេសគណិតវិទ្យា · ស្ថិតិ · វិទ្យាសាស្ត្រទិន្នន័យ
  • បទពិសោធន៍បង្រៀនជាង ១៥ ឆ្នាំ
  • ភាសាខ្មែរ · អង់គ្លេស · ឥណ្ឌូនេស៊ី

PythonRMATLABExcelMachine LearningLaTeX

Telegram @KHEMPUTHY សញ្ញាបត្រ និងជំនាញ

ប្រវត្តិការសិក្សា និងការងារ

  1. ២០២២ – ២០២៤អនុបណ្ឌិតស្ថិតិ (Magister Statistika, M.Stat.)Institut Teknologi Sepuluh Nopember (ITS) ទីក្រុងសុរ៉ាបាយ៉ា ប្រទេសឥណ្ឌូនេស៊ី
    • បញ្ចប់ការសិក្សាដោយទទួលបាន GPA 3.54 និទ្ទេស Very Satisfactory
    • សារណា ៖ ទំនាក់ទំនងរយៈពេលវែងរវាងទីផ្សារភាគហ៊ុនបណ្ដាប្រទេសអាស៊ាន ដោយវិធី Cointegration
    • បញ្ចប់វគ្គ Python, R, MATLAB (និទ្ទេស A), Excel, វិទ្យាសាស្ត្រទិន្នន័យ និង Machine Learning
    • ភាសាឥណ្ឌូនេស៊ី BIPA ៣ កម្រិត និទ្ទេស Outstanding
    • ចូលរួម ASEAN Youth Forum 2023 និង ASEAN Higher Education Conference នៅទីក្រុងបាន់ដុង
  2. ២០១៥ – ២០១៧សមាជិកគណៈកម្មការប្រតិបត្តិ សហគមន៍អ្នកគណិតវិទ្យាកម្ពុជា សាខាខេត្តកំពតសហគមន៍អ្នកគណិតវិទ្យាកម្ពុជា
    • ទទួលលិខិតតែងតាំងឆ្នាំ ២០១៥ សម្រាប់អាណត្តិ ២០១៥ – ២០១៧
    • ចូលរួមលើកកម្ពស់ការសិក្សា និងការបង្រៀនគណិតវិទ្យានៅខេត្តកំពត
  3. ២០១៣ – ២០១៥សិក្សាថ្នាក់អនុបណ្ឌិតគណិតវិទ្យាCUS ភ្នំពេញ
    • បន្តពង្រឹងចំណេះដឹងគណិតវិទ្យាកម្រិតខ្ពស់ ស្របពេលបង្រៀន
  4. ចាប់ពី ២០១០គ្រូបង្រៀនគណិតវិទ្យា ថ្នាក់ទី ១០ ដល់ទី ១២វិទ្យាល័យកន្សោមអក ខេត្តកំពត
    • បង្រៀនគណិតវិទ្យាមធ្យមសិក្សាទុតិយភូមិជាង ១៥ ឆ្នាំ
    • អនុប្រធានក្រុមបច្ចេកទេសគណិតវិទ្យារបស់សាលា
    • ចូលរួមកែវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) រៀងរាល់ឆ្នាំ
    • រៀបរៀងមេរៀន លំហាត់ តេស្ត និងស្លាយបង្រៀន នៅលើគេហទំព័រនេះ
  5. ២០០៩ – ២០១០សញ្ញាបត្រគ្រូបង្រៀនកម្រិតឧត្តម ឯកទេសគណិតវិទ្យា–បច្ចេកវិទ្យា ICTវិទ្យាស្ថានជាតិអប់រំ ភ្នំពេញ
    • ទទួលបានវិជ្ជាជីវៈគ្រូបង្រៀនមធ្យមសិក្សាទុតិយភូមិ
    • វគ្គ Khmer Unicode និង OpenOffice (២០១០)
  6. ២០០៥ – ២០០៩បរិញ្ញាបត្រវិទ្យាសាស្ត្រ ឯកទេសគណិតវិទ្យាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
    • សិក្សាក្រោមកម្មវិធីអាហារូបករណ៍
    • វគ្គពិសេសគណិតវិទ្យាហិរញ្ញវត្ថុ (២០០៩)
    • វគ្គ Microsoft Word និង Excel នៅ IT Center ភ្នំពេញ (២០០៦)
  7. ២០០២ – ២០០៥មធ្យមសិក្សាទុតិយភូមិវិទ្យាល័យទូកមាស ខេត្តកំពត

សញ្ញាបត្រ និងវិញ្ញាបនបត្រដែលទទួលបាន (២២)

សញ្ញាបត្រ វគ្គបណ្តុះបណ្តាល និងសិក្ខាសាលា ព្រមទាំងចំណេះដឹងដែលទទួលបានពីនីមួយៗ ។

សញ្ញាបត្រ និងការតែងតាំង ៥

  • សញ្ញាបត្រអនុបណ្ឌិតស្ថិតិ (Magister Statistika, M.Stat.)២០២៤
    Institut Teknologi Sepuluh Nopember (ITS) ទីក្រុងសុរ៉ាបាយ៉ា ឥណ្ឌូនេស៊ី

    បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកស្ថិតិ ដោយទទួលបាន GPA 3.54 និទ្ទេស Very Satisfactory ។ ទទួលបានចំណេះដឹងស៊ីជម្រៅលើស្ថិតិគណិតវិទ្យា ការវិភាគទិន្នន័យ ម៉ូដែលស្ថិតិ និងការស្រាវជ្រាវវិទ្យាសាស្ត្រ ។

  • ព្រឹត្តិប័ត្រពិន្ទុថ្នាក់អនុបណ្ឌិត (Academic Transcript)២០២៤
    មហាវិទ្យាល័យវិទ្យាសាស្ត្រ និងវិភាគទិន្នន័យ ITS

    ពិន្ទុមធ្យមភាគ GPA 3.54 ។ សារណាបញ្ចប់ការសិក្សា ៖ វិភាគទំនាក់ទំនងរយៈពេលវែងរវាងទីផ្សារភាគហ៊ុនបណ្ដាប្រទេសអាស៊ាន ដោយប្រើវិធី Cointegration ។

  • សញ្ញាបត្រគ្រូបង្រៀនកម្រិតឧត្តម ឯកទេសគណិតវិទ្យា–បច្ចេកវិទ្យា ICT២០១០
    វិទ្យាស្ថានជាតិអប់រំ · ក្រសួងអប់រំ យុវជន និងកីឡា

    ទទួលបានវិជ្ជាជីវៈគ្រូបង្រៀនមធ្យមសិក្សាទុតិយភូមិ ៖ វិធីសាស្ត្របង្រៀនគណិតវិទ្យា ការរៀបចំកិច្ចតែងការ ការវាយតម្លៃសិស្ស និងការប្រើបច្ចេកវិទ្យាព័ត៌មានក្នុងការបង្រៀន ។

  • បរិញ្ញាបត្រវិទ្យាសាស្ត្រ ឯកទេសគណិតវិទ្យា (អាហារូបករណ៍)២០០៩
    សាកលវិទ្យាល័យភូមិន្ទភ្នំពេញ · ក្រសួងអប់រំ យុវជន និងកីឡា

    សិក្សា ៤ ឆ្នាំក្រោមកម្មវិធីអាហារូបករណ៍ ។ ទទួលបានមូលដ្ឋានគ្រឹះគណិតវិទ្យាកម្រិតឧត្តម ៖ វិភាគ ពីជគណិត ធរណីមាត្រ ប្រូបាប និងស្ថិតិ ។

  • លិខិតតែងតាំងជាសមាជិកគណៈកម្មការប្រតិបត្តិ សាខាខេត្តកំពត២០១៥
    សហគមន៍អ្នកគណិតវិទ្យាកម្ពុជា

    ត្រូវបានតែងតាំងជាសមាជិកគណៈកម្មការប្រតិបត្តិ អាណត្តិ ២០១៥ – ២០១៧ ដើម្បីចូលរួមលើកកម្ពស់ការសិក្សា និងការបង្រៀនគណិតវិទ្យានៅខេត្តកំពត ។

វិទ្យាសាស្ត្រទិន្នន័យ និងកម្មវិធីកុំព្យូទ័រ ១៣

  • Machine Learning A-Z: AI, Python & R (៤២.៥ ម៉ោង)២០២៤
    Udemy

    ម៉ូដែល Machine Learning សំខាន់ៗ ៖ Regression, Classification, Clustering និងការវាយតម្លៃម៉ូដែល ដោយអនុវត្តជាមួយ Python និង R ។

  • Python for Data Science and Machine Learning Bootcamp (២៥ ម៉ោង)២០២៣
    Udemy

    ការប្រើ Python សម្រាប់វិភាគទិន្នន័យ ៖ NumPy, Pandas, ការគូរក្រាហ្វ (Matplotlib, Seaborn) និង Scikit-learn ។

  • Data Science Intermediate២០២៣
    Coding Studio

    វិទ្យាសាស្ត្រទិន្នន័យកម្រិតមធ្យម ៖ ការរៀបចំទិន្នន័យ ការវិភាគ និងការកសាងម៉ូដែល ។

  • Fundamental Data Science២០២៣
    Coding Studio

    មូលដ្ឋានវិទ្យាសាស្ត្រទិន្នន័យ ៖ ដំណើរការវិភាគទិន្នន័យ ពីការប្រមូល រហូតដល់ការបកស្រាយលទ្ធផល ។

  • Fundamental Python២០២៣
    Coding Studio

    មូលដ្ឋានការសរសេរកម្មវិធី Python ។

  • Fundamental Excel២០២៣
    Coding Studio

    មូលដ្ឋាន Excel ៖ រូបមន្ត អនុគមន៍ និងការរៀបចំតារាងទិន្នន័យ ។

  • Business Analytics with Excel២០២៣
    SkillUp by Simplilearn

    ការវិភាគទិន្នន័យអាជីវកម្មដោយ Excel ៖ Pivot Table, ក្រាហ្វ និង Dashboard ។

  • Data Science with R Programming២០២៣
    SkillUp by Simplilearn

    ការវិភាគ និងបង្ហាញទិន្នន័យដោយភាសា R ។

  • MATLAB Software Training (និទ្ទេស A)២០២២
    ITS Global Engagement

    ការប្រើ MATLAB សម្រាប់គណនាលេខ ម៉ាទ្រីស និងគូរក្រាហ្វ ដោយទទួលបាននិទ្ទេស A ។

  • Python Software Training២០២២
    ITS Global Engagement

    វគ្គបណ្តុះបណ្តាល Python សម្រាប់ការសិក្សា និងការស្រាវជ្រាវ ។

  • វគ្គគណិតវិទ្យាហិរញ្ញវត្ថុ២០០៩
    ដេប៉ាតឺម៉ង់គណិតវិទ្យា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

    ការអនុវត្តគណិតវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ ៖ ការប្រាក់ តម្លៃប្រាក់តាមពេលវេលា និងការវិនិយោគ ។

  • Khmer Unicode និង OpenOffice២០១០
    វិទ្យាស្ថានជាតិអប់រំ និងវិទ្យាស្ថានបើកទូលាយ

    ការប្រើអក្សរខ្មែរយូនីកូដ និងកម្មវិធីការិយាល័យ OpenOffice ។

  • Microsoft Word និង Excel២០០៦
    IT Center · មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ

    ជំនាញកុំព្យូទ័រមូលដ្ឋាន ៖ វាយអត្ថបទ និងរៀបចំតារាងទិន្នន័យ ។

សន្និសីទ សិក្ខាសាលា និងភាសា ៤

  • Webinar ៖ Backward Design និងការសរសេរអត្ថបទស្រាវជ្រាវ២០២៤
    SEAMEO RECSAM ម៉ាឡេស៊ី

    ការរៀបចំមេរៀនតាមវិធី Backward Design (ចាប់ផ្ដើមពីលទ្ធផលសិក្សា) និងការសរសេរអត្ថបទស្រាវជ្រាវ ។

  • ASEAN Youth Forum · ASEAN Higher Education Conference២០២៣
    ទីក្រុងបាន់ដុង ឥណ្ឌូនេស៊ី

    ចូលរួមវេទិកាយុវជន និងសន្និសីទឧត្តមសិក្សាអាស៊ាន ផ្លាស់ប្ដូរបទពិសោធន៍ជាមួយយុវជន និងអ្នកសិក្សាក្នុងតំបន់ ។

  • Statistical Learnings for Spatio-Temporal Point Processes (World Class Professor)២០២៣
    ដេប៉ាតឺម៉ង់ស្ថិតិ ITS

    ចូលរួមកម្មវិធីសាស្ត្រាចារ្យលំដាប់ពិភពលោក ស្ដីពីម៉ូដែលស្ថិតិសម្រាប់ទិន្នន័យតាមលំហ និងពេលវេលា ។

  • ភាសាឥណ្ឌូនេស៊ីសម្រាប់ការសិក្សា (BIPA) ៣ កម្រិត · Outstanding២០២២
    Global Language Center, ITS

    បញ្ចប់ ៣ កម្រិត ដោយទទួលបាននិទ្ទេស Outstanding អាចសិក្សា និងប្រាស្រ័យទាក់ទងជាភាសាឥណ្ឌូនេស៊ី ។

ជំនាញសរុប

គណិតវិទ្យា និងការបង្រៀនគណិតវិទ្យាមធ្យមសិក្សា · រៀបចំកិច្ចតែងការ · ចេញវិញ្ញាសា និងកែវិញ្ញាសា · Backward Design · LaTeX
ស្ថិតិ និងទិន្នន័យស្ថិតិគណិតវិទ្យា · Time Series និង Cointegration · Regression · Machine Learning · វិភាគទិន្នន័យ
កម្មវិធីកុំព្យូទ័រPython · R · MATLAB · Excel (Pivot, Dashboard) · Word · Khmer Unicode
ភាសាខ្មែរ · អង់គ្លេស · ឥណ្ឌូនេស៊ី (BIPA ៣ កម្រិត · Outstanding)

គោលបំណងនៃគេហទំព័រ

KPCambodianmathematics ផ្ដល់មេរៀន លំហាត់ និងតេស្តគណិតវិទ្យា ថ្នាក់ទី ៧ ដល់ទី ១២ ដោយឥតគិតថ្លៃ ។ ខ្លឹមសាររៀបតាមកម្មវិធីសិក្សា និងសៀវភៅពុម្ពរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីឱ្យសិស្សរៀនរំលឹកនៅផ្ទះ និងឱ្យគ្រូប្រើក្នុងថ្នាក់បាន ។

ខ្លឹមសារ

  • មេរៀនតាមថ្នាក់ និងជំពូក មានទ្រឹស្តី រូបមន្ត ឧទាហរណ៍ និងលំហាត់មានចម្លើយ ។
  • តេស្តពហុជ្រើសរើសមាននាឡិកា និងវិញ្ញាសាប្រចាំខែ ។
  • ឧបករណ៍គ្រូ ៖ បង្កើតវិញ្ញាសា (PDF LaTeX Word) និងប្រព័ន្ធគ្រប់គ្រងថ្នាក់ និងពិន្ទុ ។

ទំនាក់ទំនង

សម្រាប់សំណួរ ការរាយការណ៍កំហុសក្នុងមេរៀន ឬសំណើកែលម្អ សូមផ្ញើសារតាម Telegram ។ សូមប្រាប់ថ្នាក់ មេរៀន និងទំព័រដែលមានបញ្ហា ដើម្បីឱ្យយើងកែបានលឿន ។

Telegram @KHEMPUTHY

ការប្រើប្រាស់ខ្លឹមសារ

សិស្ស និងគ្រូអាចប្រើ បោះពុម្ព និងចែករំលែកខ្លឹមសារសម្រាប់ការសិក្សា និងការបង្រៀនដោយឥតគិតថ្លៃ ។ សូមកុំយកទៅលក់ ។ ពេលចែករំលែក សូមដាក់ឈ្មោះ KPCambodianmathematics ។